ជ្រើសរើសភាសា: Khmer Khmer English English
< សិក្ខាសាលាស្ដីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តកំពង់ចាម >
អ្នកនិពន្ធ: mef kpc
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ ២០២៣


សាលសន្និសីទសាលាខេត្តកំពង់ចាម ព្រឹកថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំសិក្ខាសាលាស្ដីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (...) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវនិងជាអគ្គលេខាធិការ នៃ ..អមដោយ ឯកឧត្ដមនេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធឯកឧត្ដមសួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសូរិយោដី។ សិក្ខាសាលានេះមានការចូលរួមពី លោក លោកស្រី តំណាងរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ នៃរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត  និងមន្ទីរ   រាជធានី-ខេត្ត សរុបប្រមាណ ៣៥០រូប។

ព័ត៌មានទាក់ទង